ប្រទេសថៃកាន់ទុក្ខ នៅមួយថ្ងៃក្រោយហេតុការណ៍បាញ់ ចាក់សម្លាប់មនុស្សនៅមជ្ឈមណ្ឌលថែទាំកុមារ នៅប៉ែកខាងជើងប្រទេស។ នៅថ្ងៃសុក្រនេះ ព្រះមហាក្សត្រ និងនាយករដ្ឋមន្រ្តីថៃ នឹងធ្វើដំណើរទៅសួរសុខទុក្ខ អ្នករបួស នៅមន្ទីរពេទ្យ និងទៅកន្លែងកើតមានសោកនាដកម្ម ជាទីដែលមនុស្សយ៉ាងតិច ៣៧នាក់ ត្រូវឃាតករបាញ់ និងចាក់សម្លាប់ដោយ ឃោឃៅបំផុត កាលពីថ្ងៃព្រហស្បតិ៍។ នៅក្រោយហេតុការណ៍កាលពីថ្ងៃម្សិលមិញនៅប្រទេសថៃ គេបានចោទសួរពីដើមហេតុដែលនាំឲ្យមានការសម្លាប់រង្គាលជាពិសេសទៅលើកុមារ។ ម្យ៉ាង សោកនាដកម្ម នៅខេត្ត ណង បួរ ឡាំភូ ក្បែរព្រំដែនឡាវ បានធ្វើឲ្យគេចោទសំណួរពីបញ្ហាជួញដូរគ្រឿងញៀន និងការប្រើប្រាស់អាវុធ នៅក្នុងប្រទេសថៃ។
សូមចុចដើម្បីស្តាប់
0 Comments