ផ្អើល​ពេញ​ផ្លូវ​! ​ស្ត្រី​ម្នាក់បើកបរ​​ទាំង​​មាន​ជាប់​សាក​ស.ព​លើ​ដំបូល​​ឡាន​


ម៉ា​ឡេ​ស៊ី ៖ ស្ត្រី​ចំណាស់​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។ បន្ទាប់​ពី​គាត់​បើកបរ​រថយន្ត​ជិត​២​គីឡូម៉ែត្រ ដោយ​មាន​សាកស.ព​បុរស​ម្នាក់ នៅ​ពីលើ​ដំបូល​រថយន្ត​របស់​គាត់​។ នេះ​បើ​យោង​តាម​ប្រភព​ពី The Mirror ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២២​។

របាយការណ៍​ពី​ព័ត៌មាន​ក្នុងស្រុក​បានឱ្យ​ដឹង​ថា ហេតុការណ៍​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​២៣ ខែមិថុនា កន្លង​ទៅ​។ បន្ទាប់​ពី​ស្ត្រី​ចំណាស់​វ័យ​៦៧​ឆ្នាំ​ម្នាក់ បាន​បើករថយន្ត​ប៉ះ​ទ​ង្កិ​ច​ជាមួយ​បុរស​អ្នក​ជិះ​ម៉ូតូ​វ័យ​២៦​ឆ្នាំ​ម្នាក់ នៅ​ត្រង់​ចំណុច​ផ្លូវបំបែក​។ ខណៈ​ពេល​គាត់​ព្យាយាម​បត់​ចុះ​ទៅ​កាន់​ផ្លូវ​ក្បែរ​ទីក្រុង Kuala Selangor ក្នុង​រដ្ឋ Selangor ប្រទេស​ម៉ា​ឡេ​ស៊ី​។

ទោះ​យ៉ាងណា​ភ្លាម​ៗ ស្ត្រី​ចំណាស់​រូប​នោះ មិន​បាន​ឈប់​ឡើយ ដោយ​បន្តដំណើរ​ជិត​២​គីឡូម៉ែត្រ​បន្ថែម​ទៀត ជាមួយនឹង​សាកស.ព​យុវជន​នោះ នៅ​ពីលើ​ដំបូល​រថយន្ត​របស់​គាត់ រហូត​ទាល់តែ​អ្នកដំណើរ​នៅ​តំបន់​ជា​អ្នក​បញ្ឈប់​។


អ្នកនាំពាក្យ​ប៉ូលិស​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា អ្នកបើកបរ​ចំណាស់​រូប​នោះ មិន​អាច​បញ្ឈប់រថយន្ត​នៅ​ត្រង់​ចំណុចប្រសព្វ​នៃ​កន្លែង​កើតហេតុ បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​ទៅ​បុក​ពី​ចំហៀង​រថយន្ត​យ៉ាង​ពេញទំហឹង​។ សាកស.ព​ជន​រង​គ្រោះ ត្រូវ​បាន​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដើម្បី​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​។

ចំណែកឯ​ស្ត្រី​ចំណាស់​រូប​នោះ ត្រូវ​ទទួល​ការ​ព្យាបាល​របួសស្រាល ត្រង់​ខ្នង​។ ហើយ​គាត់​មាន​ភាព​តក់ស្លុ.ត​ខ្លាំង និង​ត្រូវការ​ជំនួយ​ផ្នែក​វេជ្ជសាស្ដ្រ​។ ប្រភព​ដដែល​បន្ថែម​ថា ស្ត្រី​ចំណាស់​រូប​នោះ មាន​ជម្ងឺ​ធ្ងន់ធ្ងរ​ជា​ច្រើន រួម​មាន​ទាំង​ជំងឺ​ទឹកនោមផ្អែម បញ្ហា​តម្រងនោម និង​ជំងឺលើសឈា.ម​ផង​ដែរ​។

ទោះ​យ៉ាងណា រហូត​មក​ដល់​ពេល​នេះ ការ​ស៊ើបអង្កេត​លើ​ករណី​គ្រោះថ្នាក់​ដ៏​រន្ធ.ត់​មួយ​នេះ កំពុង​តែ​បន្ត​។ នេះ​បើ​តាម​ការ​អះអាង​ពី​មន្ត្រី​ប៉ូលិស​ ៕

Post a Comment

0 Comments