About Me

កងទព័អ៊ុយគ្រែនកំពុងទទួលបានជោគជ័យដោយដណ្តើម​បាន​ដែនដី​មក​វិញ​ប្រមាណ​​៣ពាន់​​គីឡូ​ម៉ែត្រ​ការ៉េ

 

រថក្រោះទាហានរុស្ស៊ី ត្រូវគេប្រទះឃើញ​បោះបង់ចោលកនៅក្នុងទឹក ក្បែរក្រុងខារគីវ ខណៈកងទ័ពអ៊ុយក្រែនបានរុលដណ្តើមបានតំបន់នេះមកវិញ។ ថ្ងៃទី​១១កញ្ញា ២០២២ via REUTERS - UKRAINIAN ARMED FORCES

ប៉ុន្មានថ្ងៃមកនេះ កងទ័ពអ៊ុយក្រែន បានសំរុកទៅ​មុខ ដណ្តើ​មបាន​ដែនដី​មកគ្រប់គ្រងវិញ គួរឲ្យ​កត់សំគាល់ នៅតំបន់​ភាគខាងកើត។ បន្ទាប់ពីបាន​អះអាងថា បាន​ដណ្តើម​មកវិញ​​នូវទីក្រុងខារគីវ កងទ័ពអ៊ុយក្រែន កំពុងតែរំកិល​ទៅមុខទៀត នៅថ្ងៃអាទិត្យ​នេះ ឆ្ពោះទៅកៀកបំផុតនឹងព្រំដែនរុស្ស៊ី ខណៈកងទ័ពរុស្ស៊ីវិញ បានប្រកាសថាបានដកថយ ដើម្បី​ប្រមូល​ក​ម្លាំងទៅ កាន់ភាគខាងត្បូង។​

នៅក្នុងសារវីដេអូប្រចាំថ្ងៃ កាលពីល្ងាចថ្ងៃសៅរ៍ទី​១០កញ្ញា លោកវ្លូឌីមៀរ ហ្សេឡេនស្គី បានថ្លែងអបអរ ចំពោះជ័យជំនះ​របស់កងកម្លាំងអ៊ុយក្រែន ដែលបាន​ប្រយុទ្ធដណ្តើម​បាន​មកវិញ នូវដែនដីកាន់តែច្រើន ក្នុងរវាងប៉ុន្មានថ្ងៃដើមខែ​កញ្ញានេះ។​ ទីក្រុងខារគីវ និង​តំបន់​មួយចំនួនទៀតស្ថិតនៅភាគខាងកើត និងភាគខាងត្បូងទីក្រុងនេះ កំពុងត្រូវបាន​កងទ័ពអ៊ុយក្រែន សំរុករំកិលទៅមុខ ដេញកងទ័ពរុស្ស៊ីឲ្យដកថយ។

នៅព្រឹកថ្ងៃអាទិត្យ អគ្គបញ្ជាការកងទ័ពអ៊ុយក្រែនអះអាងថា ក្នុងរវាងប៉ុន្មានថ្ងៃចុងក្រោយនេះ គេបានដណ្តើមមកវិញ​នូវផ្ទៃដីចំនួន​៣ពាន់គីឡូម៉ែត្រការ៉េ។ មិនត្រឹមតែប៉ុណ្ណោះ កងទ័ពអ៊ុយក្រែន​​កំពុងតែមានជ័យជំនះ ឈានទៅ​ដណ្តើម​យក​មកវិញនូវទីក្រុង Koupiansk និង Izioum។ ក្រុង Izioum គឺជាតំបន់​ផ្លូវខ្វែង ដ៏សំខាន់ រវាង​ទីក្រុងខារគីវ ដែលស្ថិតនៅខាងជើង ​និងតំបន់ដុនបាស ដែលស្ថិតនៅខាងត្បូង។

ចំណែក​ខាងភាគីរុស្ស៊ីវិញ បរាជ័យ​ហាក់កំពុងតែធ្វើឲ្យមានការភ័យបារម្ភ។ កាលពីល្ងាចថ្ងៃសៅរ៍ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានប្រកាសដកកម្លាំងទ័ព ថយចេញពីតំបន់ខាងកើត​ និងខាងត្បូងក្រុងខារគីវ។ រុស្ស៊ីអះអាងថា ការដកទ័ពថយនេះ គឺដើម្បីប្រមូលកម្លាំងយកទៅ​ពង្រឹងនៅតំបន់ដូណេតស្គ៍។ យោងតាមការវិភាគ រុស្ស៊ីចង់ប្រាប់ទៅពិភពលោក​ថា ខ្លួនដកថយ​ដោយ​យុទ្ធសាស្ត្រ មិនមែនដកថយដោយ​បរាជ័យទេ។ តែយ៉ាងណា រូបភាព​ដែល​គេបានចែកចាយ​ពី​សមរភូមិ បានបង្ហាញឲ្យ​ឃើញ នូវសម្ភារៈយោធារុស្ស៊ី មានរថក្រោះ ឡានទាហាន ​អាវុធ គ្រាប់កាំភ្លើង ជាដើម ​ត្រូវឆេះខ្លោច ឬបោះបង់ចោល ហាក់ដូចជាកងទាហានរុស្ស៊ី បាន​រត់ភៀសខ្លួនយកតែ​ប្រាសអាយុ។​ យ៉ាងណាមិញ លោក Denis Pouchiline មេដឹកនាំតំបន់​ផ្តាច់ខ្លួនដូណេតស្គ៍ ដែលនិយមគាំទ្ររុស្ស៊ី បាន​ថតសារវីដេអូ អះអាងថាស្ថានការណ៍កំពុងតែលំបាកខ្លាំង សម្រាប់​ក្រុមខ្លួន។

ខណៈដែលការវាយ​ប្រយុទ្ធគ្នា នៅភាគខាងកើត កាន់តែកក្រើកខ្លាំង នៅតំបន់ខាងត្បូងឯណោះ ការព្រួយ​បារម្ភ ក៏កាន់តែ​ធំ ទាក់ទិន​នឹង​ស្ថានីយ៍​អគ្គិសនីនុយក្លេអ៊ែរហ្សាប៉ូរីចា។ ព្រឹក​ថ្ងៃ​​ទី​១១កញ្ញានេះ ក្រុមហ៊ុនអ៊ុយក្រែន​​ Energoatom ដែល​ជាអ្នកចាត់ចែងការងារនៅស្ថានីយ៍នេះ បានបញ្ជាក់ឲ្យដឹងថា គេបានបិទរ៉េអាក់ទ័រទី៦ ដែលជារ៉េអាក់ទ័រ​ចុងក្រោយ​ ឲ្យ​ឈប់ដំណើរការ​ហើយ។ អ្នកជំនាញ​ក្រុមហ៊ុនអគ្គិសនីនុយក្លេអ៊ែរនេះ អះអាងថា បច្ចុប្បន្នគេមាន​សល់​ប្រេង​ម៉ាស៊ូត សម្រាប់ប្រើ​តែ១០ថ្ងៃទៀតប៉ុណ្ណោះ ដើម្បីប្រើ​ក្នុងការ​បន្ថយសីតុណ្ហភាព​រ៉េអាក់ទ័រនុយក្លេអ៊ែរ​។ អគ្គនាយក Energoatom បានទាមទារ ឲ្យកងទ័ពរុស្ស៊ីត្រូវតែចាកចេញពី​ស្ថានីយ៍នេះ ហើយ​ឈប់យកទីតាំងនេះ ជាខែល ជាមូលដ្ឋាន​នៃការ​បាញ់​គ្រាប់ប្លោងតទៅទៀត។ លោក​បានអំពាវនាវសាជាថ្មីថា 8soCfP12Ph19mi914zQaZz2KsGGtcANVhVVfKAnmVRqM ​គ្មាន​ការប្រយុទ្ធ​ ព្រោះ​ក្នុងករណី​មានការបាញ់ប្លោង​មកលើស្ថានីយ៍នេះ​ជាថ្មីទៀត នោះស្ថានការណ៍​ប្រាកដជាធ្ងន់ធ្ងរ ក្លាយ​ជាមហន្តរាយនុយក្លេអ៊ែរ៕

Post a Comment

0 Comments