About Me

អ៊ុយក្រែន អះអាងថា រយៈពេល ២សប្ដាហ៍ ទាហានរុស្ស៊ីជាង ១០០០០នាក់ ត្រូវបានសម្លាប់

 


គៀវ៖ យោង​តាម​មន្ត្រី​ក្រុងគៀវបានឲ្យដឹងថា រុស្ស៊ី​បាន​បាត់បង់​ទាហាន ១០០០០​នាក់​ក្នុង​រយៈពេល​២​សប្តាហ៍ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ទំនងជាបរាជ័យក្នុងការទាញយកប្រយោជន៍ពីជោគជ័យរបស់កងកម្លាំងរុស្ស៊ី ដែលបានធ្វើឡើងក្នុងដំណាក់កាលដំបូងនៃសង្រ្គាម ដោយពេលនេះអ៊ុយក្រែន បានរំដោះទឹកដីរបស់ខ្លួន រួមទាំងទីក្រុង Kherson ដ៏សំខាន់ជាយុទ្ធសាស្ត្រផងដែរ។

អ្នកឆ្លើយឆ្លងព័ត៌មានបរទេសរបស់ ABC News លោក James Longman បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា អ៊ុយក្រែន ឥឡូវនេះទទួលបាន ៥០ ភាគរយនៃទឹកដីរបស់ខ្លួនមកវិញហើយ។

នៅក្នុងការអាប់ដេតហ្វេសប៊ុក កាលពីថ្ងៃអាទិត្យ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានឲ្យដឹងថា ប្រទេសរុស្ស៊ីបានបាត់បង់ទាហានប្រហែល ១០០០០ នាក់ក្នុងរយៈពេលត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ ជាមួយនឹងតួលេខសរុបឥឡូវនេះមានចំនួន ៨០,៨៦០នាក់។

ប្រភពបានបន្ថែមថា ប្រព័ន្ធកាំភ្លើងធំរបស់រុស្ស៊ីចំនួន ១៨៣៧គ្រឿងត្រូវបានចាប់យក ឬបំផ្លាញ ចោល រួមជាមួយនឹងយន្តហោះ ២៧៨ គ្រឿង និងឧទ្ធម្ភាគចក្រ ២៦១ គ្រឿងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ៕

Post a Comment

0 Comments