ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គីបានប្តេជ្ញាថានឹង រំដោះតំបន់គ្រីមៀនិងសាធារណរដ្ឋឯករាជ្យ Donetsk (DPR) និង Lugansk (LPR) ដែលកំពុងគ្រប់គ្រងដោយរុស្ស៊ីត្រឡប់មកវិញ។ ការអះអាងរបស់លោកបានកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការបាញ់ផ្លោងរបស់យោធាអ៊ុយក្រែនទៅលើអគារលំនៅដ្ឋានផ្សារនិងមន្ទីរពេទ្យសម្ភពមួយនៅកណ្តាលទីក្រុង Donetsk ។
លោកបានសង្កត់ធ្ងន់ថាយើងនឹងយកភូមិទាំងអស់ទីក្រុងទាំងអស់ដែលមិនទាន់មានទង់ជាតិរបស់យើង។ លោកបានបន្ថែមថាកងទ័ពរបស់លោកនឹងកម្ចាត់គូប្រជែងរុស្ស៊ី នៅភាគខាងកើតអ៊ុយក្រែន និងដណ្តើមយកទីក្រុង Mariupol Kherson និង Melitopol ពីកងកម្លាំងរុស្ស៊ី មកវិញ។
ពិតណាស់ យើងនឹងរំដោះគ្រីមៀរបស់យើងផងដែរ។ សូមឲ្យមន្ត្រីរុស្ស៊ីគ្រប់រូបដែលបានរឹបអូសយកដីដ៏មានតម្លៃនៅ Crimea ចងចាំថា នេះមិនមែនជាទឹកដីដែលពួកគេនឹងមានសន្តិភាពនោះទេ។
មន្ត្រីអ៊ុយក្រែនម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងSievierodonetskនៅភាគខាងកើតអ៊ុយក្រែនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះមិនទាន់ត្រូវបានរារាំងដោយកងទ័ពរុស្ស៊ីនៅឡើយទេ បើទោះបីជាពួកគេគ្រប់គ្រងប្រហែល៨០ភាគរយ និងបានបំផ្លាញស្ពានទាំងបីដែលចេញពីទីនោះក៏ដោយ។
អភិបាលតំបន់ Luhansk លោក Serhiy Haidai បានប្រាប់សារព័ត៌មានAPតាមទូរស័ព្ទថា នៅតែមានឱកាសមួយសម្រាប់ការជម្លៀសអ្នករបួស ទំនាក់ទំនងជាមួយយោធាអ៊ុយក្រែន និងអ្នកស្រុក។
មនុស្សប្រហែល១២០០០នាក់នៅតែស្ថិតក្នុងទីក្រុង Sievierodonetskដែលជាទីក្រុងដែលមានប្រជាជនមុនសង្គ្រាមចំនួន១០ម៉ឺននាក់។ យោងតាមលោក Haidai បានឱ្យដឹងថា ជនស៊ីវិលជាង៥០០នាក់កំពុងជ្រកកោននៅក្នុងរោងចក្រគីមី Azotដែលកំពុងត្រូវបានវាយលុកដោយឥតឈប់ឈរដោយជនជាតិរុស្ស៊ី។
អភិបាលក្រុងបាននិយាយថាជនស៊ីវិលសរុបចំនួន ៧០នាក់ត្រូវបានជម្លៀសចេញពីតំបន់ Luhansk ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
0 Comments